khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកងទ័ពពលីជីវិតលើសមរភូមិតាមបណ្តោយព្រំដែន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន៖លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម លោកជំទាវ ចឹក ហេង និងឯកឧត្តម ញ៉ែម សាម៉ន សមាជិកក្រុម តំណាងឱ្យឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពពលបាលឯក ស៊ីថា រិទ្ធី ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ១២៨ កងទ័ពជើងគោក ដែលបានពលីជីវិតលើសមរភូមិទិសទី១ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកម្មការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។
    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវអនុប្រធានក្រុម ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើសួសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។
    ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ច សក្ខណធម៌យ៉ាងជ្រាលជ្រៅក្នុងការបាត់បង់អាយុជីវិតរបស់វីរកងទ័ព ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែប យ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក